ព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរួមគ្នាធ្វើបុណ្យមាឃបូជាយ៉ាងអធិកអធមនៅវត្តជម្ពូព្រឹក្សាសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 12, 2025

ព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរួមគ្នាធ្វើបុណ្យមាឃបូជាយ៉ាងអធិកអធមនៅវត្តជម្ពូព្រឹក្សាសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង

 



ព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរួមគ្នាធ្វើបុណ្យមាឃបូជាយ៉ាងអធិកអធមនៅវត្តជម្ពូព្រឹក្សាសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង


 នារសៀលថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥រាជរដ្ឋាភិបាលបានរៀបចំពិធីបុណ្យមាឃបូជាយ៉ាងអធិកអធមនៅវត្តជម្ពូព្រឹក្សា ដែលមានទីតាំងស្ថិតនៅសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង ដោយមាន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីសាសនា។

ពិធីបុណ្យមាឃបូជាយ៉ាងមហោឡារឹកនេះបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ញែម សារីអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមប៉េងពោធិ៍សាអភិបាលខេត្ត និងក្រោមព្រះវត្តមាន ព្រះវិសុទ្ធញ្ញាណមុំសយព្រះមេគុណខេត្តស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវ  លោកលោកស្រីមន្ត្រីរាជការយ៉ាងច្រើនកុះករ។   

ពិធីនានាខាងសាសនា ត្រូវបានធ្វើឡើងនៅបរិវេណវត្តជម្ពូប្រឹក្សា ដែលរួមមានប្រកាសបួងសួង នមស្សការព្រះរតនត្រ័យ និងសមាទានសីល ប្រកាសមាឃ បូជា វេរបច្ច័យប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា ព្រមទាំងអាចារ្យឧទ្ទិសកុសល។   

  សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ ដឹងរបស់ ព្រះអង្គដែលមានចំនួន ៩ខែគត់។ ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទ បាតិមោក្ខ៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។

    បើយោងតាមប្រវត្តិមាឃបូជាបានបង្ហាញថា បុណ្យមាឃបូជា គឺជាបុណ្យរម្លឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត ១.២៥០ អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃក្នុងឆ្នាំ រកា មុនពុទ្ធសការាជ ៤៤ ឆ្នាំ ដែលជាថ្ងៃបក្ខត្តឬក្សធំមួយរបស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះ មានតែមួយគត់ក្នុងពុទ្ធកាលរបស់ព្រះអង្គ ។ បុណ្យមាឃបូជាគឺជាបុណ្យថ្វាយគ្រឿង សក្ការៈ ចំពោះព្រះរតនត្រ័យនៅថ្ងៃពេញបូណ៌មីខែមាឃ មិនមែនជាបុណ្យបូជាចំពោះខែមាឃត្រង់ៗទេ គឺជាការបូជាគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ  ដែលប្រព្រឹត្តទៅក្នុងខែមាឃ នាថ្ងៃពេញ បូណ៌មី តាម របៀបព្រះពុទ្ធសាសនាសុទ្ធសាធ ឥតមានលាយឡំដោយពិធីព្រាហ្មណ៍សោះឡើយ ។ 

នៅក្នុងរាត្រីកាល នៃថ្ងៃពេញបូណ៌មី ខែមាឃមានព្រះច័ន្ទរះពេញវង់ភ្លឺត្រចះត្រចង់ ព្ធដ៏នភាល័យពាសពេញផ្ទៃមេឃប្រកប ដោយមាឃនក្ខត្តឫក្ស ។ តាំងពីរជ្ជកាលព្រះបាទសម្ដេចស៊ីសុវត្ថិ ព្រះមុនីវង្សមក រាជរដ្ឋាភិបាលបានកំណត់ថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅយ៉ាងខ្លីថា «ថ្ងៃមាឃបូជា» ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕





















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages